នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស. ២០២៥ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំ និងចូលរួមកិច្ចប្រជុំ ពិនិត្យ ផ្គូរផ្គង និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ប្រចាំឆ្នាំ ២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន ក្រោមអធិបតីភាពឯកឧត្ដម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រតិភូនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ទាំង១០៣ សរុបប្រមាណ ១៦៨នាក់ផងដែរ ៕ កិច្ចប្រជុំនេះ ដោយផ្ដោតលើរបៀបវារៈដូចខាងក្រោម ៖
- ជំរុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ប្រចាំឆ្នាំ ២០២៤)
- ជំរុញលើការបញ្ចូលបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រព័ន្ធ SARMIS Ver.2
- ការលើកបញ្ហាប្រឈម
- ការដោះស្រាយបញ្ហាប្រឈម
- ការចែក Computer ចំនួន ១៥គ្រឿង (១៥ ឃុំ)
- ផ្សេងៗ ៕